This job has expired, you cannot apply for it anymore

Job Details

City:
Phnom Penh
Job Location:
Cambodia
Contract Type:
Full time
Job category:
Education / Training

Company Details

Company industry:
Education
No. of Employees:
101-500

Preferred Candidate

Professional Skills

Language Skills

Job Description

បេសកកម្មៈ

  • បេសកកម្មនេះ គឺដើម្បីផ្តល់នូវការអប់រំចំណេះដឹងច្បាស់លាស់ដល់សិស្សានុសិស្ស និងដើម្បីអភិវឌ្ឍសមត្ថភាព អាកប្បកិរិយាដ៏ល្អ និងគំនិតច្នៃប្រឌិតរបស់ពួកគេ។

ភារកិច្ច និងសកម្មភាពអនុវត្តន៍ក្នុងបេសកកម្ម:

ភារកិច្ចទូទៅ

  • បង្កើតកម្មវិធីបង្រៀនអប់រំកាយ និងកីឡាប្រចាំឆ្នាំ យោងតាមកម្មវិធីសិក្សារបស់ជាតិចេញដោយក្រសួងអប់រំយុវជន និងកីឡា។
  • រៀបចំផែនការ អភិវឌ្ឍ និងប្រើប្រាស់សម្ភារឧបទេសណែនាំ និងបណ្តុះបណ្តាល និងជំនួយផ្សេងៗគ្នាសមស្របទៅនឹងកម្រិតរូបរាងកាយ និងកម្រិតការអប់រំរបស់សិស្ស។
  • ដឹកនាំការបង្រៀនអប់រំកាយ និងគ្រប់សកម្មភាពកីឡា ដោយប្រើប្រាស់សម្ភារឧបទេសសមស្រប សម្ភារហ្វឹកហាត់ និងសម្ភារជំនួយផ្សេងទៀតក្នុងការបង្រៀន។
  • ពិនិត្យ និងវាយតម្លៃសមត្ថភាព និងតម្រូវការសិក្សារបស់សិស្ស។
  • ផ្តល់ដំបូន្មាន ណែនាំ និងទំនាក់ទំនងជាមួយឪពុកម្តាយសិស្ស និងសាលារៀន ទាក់ទិននឹងការរីកចំរើនរបស់សិស្ស។
  • តាមដានវិន័យរបស់សិស្ស។

អធិការកិច្ចផ្ទៃក្នុង

  • រៀបចំឯកសារអធិការកិច្ចទៅក្នុងកម្មវិធីណែនាំសំរាប់គ្រូបង្រៀន។
  • ប្រើប្រាស់ឯកសារនេះ សម្រាប់ការអង្កេតរបស់គ្រូបង្រៀនផ្លូវការ ឬក្រៅផ្លូវការ។
  • រៀបចំកាលវិភាគ និងធ្វើអធិការកិច្ចគ្រូបង្រៀនឱ្យបានទៀងទាត់។
  • វាយតម្លៃសមត្ថភាពរបស់គ្រូបង្រៀន។
  • ផ្ដល់យោបល់ដល់គ្រូបង្រៀន ដើម្បីអភិវឌ្ឍការបង្រៀនរបស់ពួកគាត់។
  • សរសេររបាយការណ៍អំពីការចុះអធិការកិច្ចគ្រូបង្រៀន ហើយបញ្ជូនទៅកាន់នាយកសាលា។

ការវាយតម្លៃការសិក្សារបស់សិស្សានុសិស្ស

  • រៀបចំ គ្រប់គ្រង ដាក់ពិន្ទុ ចម្លងទុក និងរាយការណ៍នូវលទ្ធផលក្នុងការវាយតម្លៃនៃការលូតលាស់ និងរីកចម្រើនរបស់សិស្ស។
  • ចូលរួមការវាយតម្លៃការសិក្សារបស់សិស្ស។

 

ការវាយតម្លៃប្រចាំខែ

  • រៀបចំលក្ខខណ្ឌវាយតម្លៃប្រចាំខែ និងតារាងពិន្ទុសម្រាប់ការវាយតម្លៃសមត្ថភាពសិស្ស។
  • ប្រើប្រាស់តារាងពិន្ទុនេះ សម្រាប់ធ្វើការវាយតម្លៃប្រចាំខែលើសមត្ថភាពរបស់សិស្ស។
  • បញ្ជូនលទ្ធផលវាយតម្លៃជូនគ្រូប្រចាំថ្នាក់។
  • ផ្ដល់ការបកស្រាយឱ្យសិស្ស ផ្អែកលើការវាយតម្លៃលទ្ធផលសម្រាប់ការកែលម្អ។

 

ការវាយតម្លៃប្រចាំឆមាស

  • រៀបចំលក្ខខណ្ឌវាយតម្លៃប្រចាំឆមាស និងតារាងពិន្ទុសម្រាប់ការវាយតម្លៃសមត្ថភាពសិស្ស។
  • ប្រើប្រាស់តារាងពិន្ទុនេះ សម្រាប់ធ្វើការវាយតម្លៃប្រចាំឆមាសលើសមត្ថភាពរបស់សិស្ស។
  • បញ្ជូនលទ្ធផលវាយតម្លៃជូនគ្រូប្រចាំថ្នាក់។
  • ផ្ដល់ការបកស្រាយឱ្យសិស្ស ផ្អែកលើការវាយតម្លៃលទ្ធផលសម្រាប់ការកែលម្អ។

 

ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវ

  • រៀបចំ និងដឹកនាំការប្រជុំបច្ចេកទេស។
  • ស្វែងរក និងអភិវឌ្ឍនូវការបង្រៀន ឬវគ្គបណ្តុះបណ្តាលថ្មីៗ។
  • ផ្តល់ការបណ្តុះបណ្តាលដល់គ្រូអំពីបច្ចេកទេសបង្រៀនថ្មីៗ។
  • ស្រាវជ្រាវ និងផ្គត់ផ្គង់ប្រភពឯកសារផ្សេងៗសម្រាប់គ្រូបង្រៀន ក្នុងការកែលម្អការបង្រៀនរបស់ពួកគាត់។

 

ការងារផ្សេងទៀត

  • រៀបចំ និងចូលរួមព្រឹត្តិការណ៍របស់សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាល ដំណើរកម្សាន្ត និងសកម្មភាពនានាដែលអាចធ្វើឡើងនៅចុងសប្តាហ៍ ឬនៅពេលល្ងាច។
  • ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងចេះបត់បែនតាមស្ថានភាពការងារ។
  • ជួបជាមួយបុគ្គលិកជំនាញផ្សេងទៀត ដូចជាបុគ្គលិកផ្នែកសង្គមកិច្ច និងអប់រំចិត្តសាស្ត្រ ប្រសិនបើចាំបាច់។
  • គោរពវិន័យ និងបទបញ្ជារបស់សាលារៀន។
  • ចូលរួមការប្រជុំបុគ្គលិក។

សកម្មភាពពិសេសនៅក្រៅសាលារៀន

  • សម្របសម្រួលគ្រប់សកម្មភាពកីឡាក្រៅសាលារៀនទាំងអស់ជាមួយអ្នកគ្រប់គ្រងដេប៉ាតឺម៉ង់។
  • រៀបចំ និងសម្របសម្រួលសកម្មភាពក្រៅសាលារៀន និងសកម្មភាពកីឡានៅចុងសប្តាហ៍ជាមួយជំនួយការនៃ ដេប៉ាតឺម៉ង់នេះ។
  • បង្កើតលក្ខខណ្ឌក្នុងការជ្រើសរើសសិស្ស ដើម្បីចូលរួមសកម្មភាពក្រៅសាលារៀន។
  • សម្របសម្រួលការជ្រើសរើសសិស្សជាមួយនឹងគ្រូបង្រៀនកីឡា។
  • តាមដានការរីកចម្រើនរបស់សិស្ស និងចូលរួមសកម្មភាពជាមួយពួកគាត់។
  • ត្រួតពិនិត្យមើលសកម្មភាពកីឡានាចុងសប្តាហ៍ ប្រព្រឹត្តិទៅនៅសាលារៀន - រៀងរាល់ថ្ងៃសៅរ៍ជាប្រចាំ - ថ្ងៃអាទិត្យ ម្តងម្តាល។
  • សហការជាមួយគ្រូបង្រៀនកីឡា និងរៀបចំការប្រកួតកីឡានៅសាលារៀន។

 

 

Position Requirements

លក្ខខណ្ឌក្នុងការជ្រើសរើសៈ

  • វិញ្ញាបនបត្រគ្រូបង្រៀនកម្រិតឧត្តម ចេញដោយក្រសួងអប់រំយុវជន និងកីឡា ឬបរិញ្ញាបត្រផ្នែកអប់រំកាយយ៉ាងតិច។
  • និយាយភាសាអង់គ្លេស ឬបារាំងបានល្អជាការចាំបាច់។
  • បទពិសោធន៍ក្នុងការបណ្តុះបណ្តាលពហុកីឡា។
  • ជំនាញក្នុងការរៀបចំបានល្អ។
  • វត្តមានជាចាំបាច់នៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យម្តងម្កាល។

 

បទពិសោធន៍របស់អ្នកសម្របសម្រួលផ្នែកកីឡា ត្រូវមានៈ

  • រៀបចំផែនការ និងអនុវត្តការចុះអធិការកិច្ចបង្រៀន និងរៀន។
  • វាយតម្លៃ និងកែលម្អសមត្ថភាពបង្រៀន។
  • បង្កើតនូវសំណួរតាមស្តង់ដារ។
  • ផ្តល់ការបណ្តុះបណ្តាលគរុកោសល្យដល់គ្រូបង្រៀន។
  • គ្រប់គ្រង និងដឹកនាំគ្រូបង្រៀនកីឡា។

 

លក្ខខណ្ឌៈ

  • ទទួលបានប្រាក់ឈ្នួលសមរម្យ។
  • សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន ឬ ប្រាក់ឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរ។
  • ម៉ោងធ្វើការ : ៤០ម៉ោង/សប្តាហ៍ ។

About the Company

French NGO Non-Profit Organization - Provide high-level education to under-privileged girls Happy Chandara School was created by the French association “Toutes à l’Ecole”. This school is supported by donations from individuals and foundations from European countries, including France, Belgium and Luxembourg. Happy Chandara School is composed of a primary school, a secondary school, a high school, a vocational training center and a boarding school. That school offers a high quality free education to underprivileged young girls coming from Prek Thmey area, located about 20 km south of Phnom Penh. Now, approximately 1100 students follow the Khmer program and benefit from additional courses such as foreign languages and IT classes.

Everjobs is a free platform for Job seekers. If an Employer asks for any kind of payment, reimbursement, or personal financial information, please report this by clicking on the Report Abuse link.